អត្រាការប្រាក់កើនឡើងបង្អាក់ទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូងមួយចំនួន
ដូចដែលគេរំពឹងទុក ធនាគារកណ្ដាលសហរដ្ឋអាមេរិកបានបង្កើនអត្រាការប្រាក់កម្ចីសំខាន់របស់ខ្លួនចំនួន ០,២៥ ភាគរយ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅនេះ។ នេះជាលើកទីពីរហើយ ដែលធនាគារកណ្ដាលធ្វើដូច្នេះ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ បានបញ្ចប់ទៅ។ សេដ្ឋវិទូនានានិយាយថា ការរក្សា ឬ ការបង្កើនអត្រាការប្រាក់ដែលទាបស្រាប់មិនដែលមានពីមុនមកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាដែលបញ្ជាក់ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានភាពប្រសើរឡើង។ ប៉ុន្តែ អ្នកផ្សេងទៀតលើកឡើងថា អត្រាការប្រាក់ខ្ពស់ជាងមុន ក៏អាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ ដែលជាវិស័យឧស្សាហកម្មដែលបណ្ដាលឲ្យមានវិបត្តិហិរញ្ញវត្ថុកើតឡើងកាលពីឆ្នាំ ២០០៨ ផងដែរ។ លោក Mil Arcega នៃ VOA រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ ហើយលោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កក្កដា ២០១៩
ប្ដីប្រពន្ធមួយគូជឿថាហាងតែអាចឲ្យមនុស្សស្គាល់គ្នា