លោក ធន សារាយ៖ ឆ្នាំ២០១៦ គឺជាឆ្នាំអាក្រក់បំផុត សម្រាប់អង្គការសិទ្ធិមនុស្សអាដហុក
អង្គការសិទ្ធិមនុស្សអាដហុកចាត់ទុកថា ឆ្នាំ២០១៦ គឺជាឆ្នាំដ៏អាក្រក់ជាងគេបំផុតក្នុងរយៈពេល២៥ឆ្នាំមកនេះ សម្រាប់អង្គការនេះក្នុងការធ្វើសកម្មភាពការពារសិទ្ធិមនុស្សដោយសារតែមានបុគ្គលិករបស់ខ្លួនចំនួន៤នាក់និងអតីតបុគ្គលិកម្នាក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ។ លោកធន សារាយ ប្រធានអង្គការអាដហុកផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេងនៃ VOA ក្នុងខណៈពេលដែលលោកអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន៕