Facebook Live: តំណាងគណបក្សប្រជាធិបតេយ្យនៅក្រុង Fairfax រដ្ឋVirginia ថ្លែងអំណរគុណដល់អ្នកធ្វើយុទ្ធនាការ (ភាគទី២)
នៅយប់ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាកន្លងទៅនេះ តំណាងគណបក្សប្រជាធិបតេយ្យនៅក្រុង Fairfax នៃរដ្ឋ Virginiaបានរៀបចំកម្មវិធីថ្លែងអំណរគុណដល់អ្នកធ្វើយុទ្ធនាការបោះឆ្នោតគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកំពុងត្រូវបានផ្សាយជាបន្តបន្ទាប់។ លោក ម៉ែន គឹមសេង នៃ VOA បានចុះយកព័ត៌មាននៅទីនោះ ហើយផ្សាយជូនផ្ទាល់តាមរយៈបណ្តាញ Facebook៕