Hello VOA៖ ខ្មែរអាមេរិកាំងមិនចេញទៅបោះឆ្នោតនឹងខាតប្រយោជន៍ខ្មែរ
ក្រុមអ្នកវិភាគ និងតាមដាននយោបាយអាមេរិកាំងបាននិយាយថា ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមរដ្ឋនានា គួរចេញទៅបោះឆ្នោតឲ្យបានច្រើនដើម្បីផលប្រយោជន៍ សហគមន៍និងប្រទេសកំណើតខ្លួន។ នេះជាការអះអាងរបស់លោក គុជ ច័ន្ទលី អ្នកវិភាគក្នុងរដ្ឋ ម៉ារីឡែន និងលោក ព្រហ្ម សោរ៍នរ៉ា អ្នកវិភាគក្នុងរដ្ឋវីជីនៀ (Virginia) ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ ដើម្បីពិភាក្សាអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស.រ.អា នៅឆ្នាំ២០១៦ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣ វិច្ឆិកា ២០១៦)