សហគមន៍ខ្មែរនៅ Richmond សរសើរស្នាដៃលោក ធីម ខេន
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ រីឯនៅរដ្ឋ Virginia នៅតែជារដ្ឋប្រទាញប្រទង់គ្នាមួយរវាងបេក្ខជនគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យបើទោះបីជាការស្ទង់មតិបង្ហាញថា លោកស្រីហ៊ីលឡារី គ្លីនតុន នាំមុខលោកដូណល់ ត្រាំក៏ដោយ។ ប៉ុន្តែសម្រាប់សហគមន៍ខ្មែរស្នាដៃរបស់លោក Tim Kaine បេក្ខជនអនុប្រធានាធិបតីមកពីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានអ្នកដែលរស់នៅទីក្រុង Richmond រដ្ឋ Virginiaនេះ ស្គាល់យ៉ាងច្បាស់។ លោក ម៉ែន គឹមសេង នៃ VOAជូនសេចក្តីរាយការណ៍នេះដូចតទៅ៖