ពលរដ្ឋនៅរដ្ឋ Colorado ចង់ផ្លាស់ប្តូរគំនិតអំពីកម្មវិធីសុខភាព
ក្រុមអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Colorado ជារដ្ឋដែលជួនកាលបោះឆ្នោតឲ្យគណបក្សសាធារណៈរដ្ឋនិងជួនកាលបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ ឬ ហៅថា Swing State នោះ នឹងមិនត្រឹមតែទៅចូលរួមបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខនោះទេ ប៉ុន្តែពួកគេក៏នឹងធ្វើការសម្រេចចិត្តថាតើនឹងពួកគេចង់បោះបង់កម្មវិធីសុខភាពរបស់រដ្ឋបាលលោកអូប៉ាម៉ា ដែលត្រូវបានគេស្គាល់ថា Obamacare នោះ ដើម្បីបែរទៅយកប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់រដ្ឋឬយ៉ាងណាផងដែរ។ អ្នកស្រី Katherine Gypson នៃ VOA រាយការណ៍អំពីរឿងនេះ ហើយលោក ជឹង ប៉ូជីន ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន