ការបរិច្ចាគមិនសូវមានច្រើនសម្រាប់បេក្ខជនប្រធានាធិបតីនៅក្នុងតំបន់បច្ចេកវិទ្យា
នៅក្នុងរដូវកាលបោះឆ្នោត បេក្ខជនប្រធានាធិបតីព្យាយាមរៃអង្គាសប្រាក់នៅទូទាំងប្រទេសដើម្បីជួយឲ្យពួកគេជាប់ឆ្នោត។ ទាំងលោក Donald Trump និងលោកស្រី Hillary Clinton រៃអង្គាសប្រាក់ក្នុងវិស័យបច្ចេកវិទ្យាបានតិចជាងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កាលពីបួនឆ្នាំមុន។ តំបន់បច្ចេកវិទ្យា Silicon Valleyដែលលាតសន្ធឹងពីទីក្រុង San Francisco ទៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា គឺជាតំបន់ដែលល្បីខាងផ្នែកបច្ចេកវិទ្យា និងការបង្កើតថ្មី។ ប្រជាពលរដ្ឋនៅទីនោះពន្យល់ពីមូលហេតុ ដែលបេក្ខជនទាំងពីរ រៃអង្គាសប្រាក់មិនបានច្រើនដូចលោកអូបាម៉ា។ អ្នកស្រី Elizabeth Lee នៃ VOAរាយការណ៍អំពីរឿងនេះ ហើយលោក សឿន វឌ្ឍនា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន