នៅឯមហាសន្និបាតអ.ស.ប.តំណាងកម្ពុជាថ្លែងពីការប្រឹងប្រែងក្រោយសង្គ្រាមនិងប្រតិកម្មរឿងសិទ្ធិមនុស្ស
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិលោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានផ្តល់បទសម្ភាសន៍ជាមួយលោក សុខ ខេមរា អ្នកយកព័ត៌មានរបស់ VOA ក្រោយពីលោកបានបញ្ចប់ការថ្លែងសុន្ទរកថានៅឯមហាសន្និបាតអ.ស.ប.លើកទី៧១នៅឆ្នាំនេះ។ ក្នុងបទសម្ភាសន៍ដែលបានធ្វើឡើងនៅក្នុងទីក្រុងញូវយ៉កលោក ប្រាក់ សុខុន បានថ្លែងអំពីជំហររបស់កម្ពុជាលើបញ្ហាក្នុងតំបន់និងអន្តរជាតិ ហើយនឹងអំពីការបំភ្លឺរបស់លោកទាក់ទងនឹងការរិះគន់រឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ៕