ប៉ូលីសអាមេរិកាំងដើមកំណើតអ៊ុយក្រែនម្នាក់ ស្ថិតក្នុងចំណោមក្រុមអ្នកជួយសង្គ្រោះ ដែលបានស្លាប់នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១
កាលពីថ្ងៃអាទិត្យទី១១ ខែកញ្ញាកន្លងទៅនេះ គឺជាថ្ងៃគម្រប់ខួបទី១៥ឆ្នាំ នៃការវាយប្រហារដោយក្រុមភេវរជននៅក្នុងទីក្រុងញ៉ូវយ៉ក និងរដ្ឋធានីវ៉ាស៊ីនតោន ដែលបានសម្លាប់មនុស្សប្រមាណ៣០០០ នាក់។ ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ ក៏មានមន្រ្តីប៉ូលីសអាមេរិកាំងដើមកំណើតអ៊ុយក្រែនម្នាក់ ឈ្មោះថា John Skala ផងដែរ។ លោក John Skala គឺជាសមាជិកម្នាក់នៃក្រុមជួយសង្គ្រោះប្រចាំក្រុងញ៉ូវយ៉ក ដែលបានចូលទៅសង្គ្រោះជនរងគ្រោះដំបូងគេភ្លាមៗ។ បងប្អូនរបស់លោក Skala បានរៀបរាប់ប្រាប់អ្នកស្រី Tetiana Kharchenko នៃ VOA អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន