លោក Obama ដោះស្រាយរឿងឈឺចាប់នៅប្រទេសឡាវ
ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅប្រទេសឡាវ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama មានកាតព្វកិច្ចដ៏លំបាកមួយ ក្នុងការដោះស្រាយការខូចខាតក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលបានកើតឡើងតាំងពីសម័យសង្គ្រាមវៀតណាម។ គ្រាប់បែកចង្កោមរាប់លានគ្រាប់ នៅតែស្ថិតលើដីប្រទេសឡាវដែលគ្មានសមុទ្រ ក្រោយការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិកកាលពីកន្លះសតវត្សរ៍មុន។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់ពីប្រទេសឡាវយ៉ាងណាក៏ដោយ ក៏មានគ្រាប់សេសសល់បន្តសម្លាប់ និងបង្ករបួសជនរងគ្រោះថ្មីៗជាហូរហែ។ នាង Zlatica Hoke អ្នកយកព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ ហើយលោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន