បេក្ខជនប្រធានាធិបតីស.រ.អាសន្យាបង្កើតការងារថ្មីនិងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្តោតលើសេដ្ឋកិច្ច នៅពេលដែលពួកគេបន្តយុទ្ធនាការឃោសនាបោះឆ្នោតដែលនៅសល់ពេលវេលាមិនដល់៣ខែមុនថ្ងៃបោះឆ្នោត។ ថ្លែងនៅក្នុងទីក្រុង Detroit រដ្ឋ Michigan លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបាននិយាយថា លោកនឹងចាប់ផ្តើមសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដោយការផ្អាកបទបញ្ញត្តិថ្មីៗ ហើយនឹងកាត់បន្ថយពន្ធសាជីវកម្ម។ លោកស្រី Hillary Clinton ដែលជាគូប្រកួតប្រជែងរបស់លោក បានសង្កត់ពីផែនការរបស់លោកស្រីដើម្បីវិនិយោគទុននៅក្នុងការបង្កើតការងារថ្មី ហើយនឹងឲ្យពលរដ្ឋទាំងអស់អាចទទួលការសិក្សាជាន់ខ្ពស់នៅក្នុងអំឡុងនៃការប្រជុំខាងនយោបាយមួយនៅក្នុងទីក្រុង St. Petersburg រដ្ឋ Florida។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន