ការតែងតាំងស្រ្តីជាបេក្ខជនប្រធានាធិបតីលើកទីមួយ ជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាធិបតេយ្យ
កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ អតីតរដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី Hillary Clinton និងគណបក្សប្រជាធិបតេយ្យ បានធ្វើឲ្យមានព្រឹត្តការណ៍ជាប្រវត្តិសាស្រ្ត នៅពេលដែលលោកស្រី Hillary Clintonបានក្លាយជាស្រ្តីទី១ ដែលត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតី ដោយគណបក្សនយោបាយដ៏ធំមួយរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ បើទោះបីជាគណបក្សប្រជាធិបតេយ្យ ចង់បា្ររព្ធពិធីអបអរសាទរការតែងតាំងនេះយ៉ាងណាក៏ដោយ ក៏នៅមាន កិច្ចការចំពោះមុខជាច្រើនទៀតត្រូវធ្វើក្នុងការបង្រួបង្រួមគណបក្សទាំងមូលឲ្យគាំទ្រលោកស្រី Clinton និងដើម្បីត្រៀមខ្លួនយកជ័យជំនះលើលោកDonald Trumpខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ។ លោក Jim Malone នៃ VOA រាយការណ៍បន្ថែមអំពី សនិ្នបាតជាតិរបស់គណបក្សប្រជាធិបតេយ្យពីទីក្រុង Philadelphia រដ្ឋPennsylvania។ ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តាជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន