ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បក្ស​សង្គ្រោះជាតិ​បង្កើត​ក្រុម​ការងារ​ជួយ​ចុះ​ឈ្មោះ​ពលករ​នៅ​តាម​ខេត្ត​ជាយដែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទឹក​ចិត្ត​​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ឱ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ខេត្ត​មួយ​ចំនួន ​នៅ​តាម​បណ្តោយ​ព្រំដែនខ្មែរ-ថៃ​ បើ​ពួកគេ​មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត ​ដែល​នៅ​ឆ្ងាយ​នោះទេ។ លោកស្រី ​មូរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​កម្មវិធី Hello VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ចំណាត់​ការ​នេះ​ គឺ​ដើម្បី​ការពារ​សិទ្ធិ​បោះឆ្នោត​របស់​ពលករ​នៅក្រៅ​ប្រទេស​ បន្ទាប់​ពី​គណបក្ស​នេះ​បាន​តស៊ូ​ដោយ​មិន​ជោគជ័យ​ក្នុង​ការ​ទាមទារ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច ​ឱ្យ​បង្កើត​ការិយាល័យ​ចុះឈ្មោះ​ និង​បោះឆ្នោត​នៅ​ក្រៅប្រទេស។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ធ្វើ​ការ​ចុះ​បញ្ជី​ឈ្មោះ​​អ្នក​បោះឆ្នោត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ដល់ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ នេះ​គឺ​ជា​ការ​ចុះឈ្មោះ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មីតាមការ​ព្រម​ព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំងពីរ ​ដែល​បាន​ចរចា​គ្នា​សម្រេច​ក្រោយ​ពី​ជាប់​គាំងនយោបាយ​ជិត​មួយ​ឆ្នាំ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ កក្កដា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG