មនុស្សរាប់សែននាក់ចូលរួមហែសពអ្នកវិភាគនយោបាយខ្មែរ លោក កែម ឡី
នៅថ្ងៃអាទិត្យទី ២៤ ខែកក្កដា ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋខ្មែររាប់សែននាក់បានចូលរួមដង្ហែសពរបស់អ្នករិះគន់រដ្ឋាភិបាលដ៏សំខាន់ម្នាក់ ដែលត្រូវបានគេបាញ់ស្លាប់កាលពីដើមខែនេះ ដែលឃាតកម្មនេះបានបង្កឲ្យមានការព្រួយបារម្ភអំពីអំពើហិង្សានយោបាយនៅក្នុងការបោះឆ្នោតដែលនឹងមកដល់នាពេលខាងមុខនេះ។ លោក ហ៊ុល រស្មី ជូនសេចក្តីរាយការណ៍នេះ ពីខេត្តតាកែវនៃប្រទេសកម្ពុជា ហើយនាង ហុង ចិន្តា ជូនសេចក្តីអត្ថាធិប្បាយ៕