Hello VOA សុខភាព៖ការតាមដានរោគសញ្ញាជួយបន្ថយហានិភ័យនៃមហារីកពោះវៀនធំ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ការតាមដាន និងពិនិត្យជាមុនដោយផ្អែកលើកម្រិតទាក់ទងនៃពូជ និងរោគសញ្ញាទៀងទាត់ ជាពិសេសអាការៈរលាកពោះវៀន អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំចំពោះអ្នកមានអាយុលើស៤០ឆ្នាំ។ (សឹង សុផាត, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២១ កក្កដា ២០១៦)