បាតុកម្មនៅអាមេរិកជាសញ្ញាបង្ហាញពីការមិនសប្បាយចិត្តចំពោះអំពើហិង្សានិងអាជ្ញាធរ
ការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក កើតមានឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ បាតុកម្មនៅក្នុងទីក្រុងធំៗទាំងនេះ បានផ្ទុះឡើងក្រោយពីការបាញ់សម្លាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក២នាក់ ដោយប៉ូលិស និងការសម្លាប់ប៉ូលិស៥រូបដោយបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិក ហើយបានឆ្លុះបញ្ចាំងឲ្យឃើញពីកំហឹងរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ខណៈពេលដែលមានបាតុកម្មមួយចំនួនសំដៅទៅលើការរើសអើងពូជសាសន៍ បាតុកម្មខ្លះទៀតគឺដើម្បីទាមទារឲ្យធ្វើកំណែទម្រង់ទៅលើប៉ូលិស ហើយនឹងបាតុកម្មមួយចំនួនផ្សេងទៀតដែលធ្វើឡើងដើម្បីស្តីបន្ទោសទៅលើច្បាប់កាំភ្លើងដ៏ធូររលុង និងបញ្ហាវិសមភាពក្នុងសង្គមផងដែរ។ អ្នកស្រី Zlatica Hoke រាយការណ៍ពីរដ្ឋធានី Washington។ ហើយ នាងស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន