លោកអូបាម៉ា រៀបចំប្រកាសពីការបង្កើនថវិកាសម្រាប់បោសសម្អាត គា្រប់បែកចាស់ៗដែលមិនទាន់ផ្ទុះក្នុងប្រទេសឡាវ
គេរំពឹងថាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងប្រកាសអំពីការបង្កើនថវិកាសម្រាប់បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសឡាវ។ លោក អូបាម៉ា គឺជាប្រធានាធិបតីដែលកំពុងកាន់តំណែងទីមួយរបស់សហរដ្ឋអាមេរិក ដែលនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ នៅខែកញ្ញាខាងមុខនេះ។ ក្នុងអំឡុងពេលសង្រ្គាមជាមួយប្រទេសវៀតណាម សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោមជាង២៧០លានគ្រាប់នៅប្រទេសឡាវ ហើយសព្វថ្ងែនេះនៅមានគ្រាប់បែកមិនទាន់ផ្ទុះរាប់លានគ្រាប់បានកប់នៅក្នុងប្រទេសនេះ។ លោក Deniel de Carteret នៃ VOA រាយការណ៍ពីខេត្ត Xieng Khoung នៃប្រទេសឡាវ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន