គ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិដែលជាប់ឃុំស្វែងរកយុត្តិធម៌
សកម្មជនរបស់ចលនាមាតាធម្មជាតិបីរូប គឺលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដោយសារតែពួកគេបានរារាំងមិនឲ្យក្រុមហ៊ុនបូមខ្សាច់នៅព្រែកអណ្តូងទឹក ខេត្តកោះកុង។ កាលពីថ្ងៃច័ន្ទ ទី២៧កន្លងទៅនេះ សកម្មជនទាំងបីនាក់ រួមទាំងតំណាងក្រុមហ៊ុនបូមខ្សាច់ ត្រូវបានតុលាការខេត្តកោះកុងសួរដេញដោល ដោយមិនឲ្យសាធារណជនបានចូលរួម។ សាលក្រមទាក់ទងនឹងសំណុំរឿងរបស់សកម្មជនរបស់ចលនាមាតាធម្មជាតិទាំងបីនាក់នេះ ត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ។ (វីដេអូដោយចលនាមាតាធម្មជាតិ និង N1M––Not1More)
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន