Hello VOA ពិសេស៖ លោក សម រង្ស៊ីថា កម្ពុជាស្ថិតក្នុងគ្រោះអាសន្នដូចរដ្ឋប្រហារឆ្នាំ១៩៩៧
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចាត់ទុកថា សភាពការណ៍នយោបាយពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងគ្រោះអាសន្នដោយសារតែវាមានលក្ខណៈតានតឹងបំផុតចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ ដែលពេលនោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបណ្តេញប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិចចេញពីប្រទេសដោយកម្លាំងប្រដាប់អាវុធ។ លោក សម រង្ស៊ី បញ្ជាក់ថា អន្តរជាតិត្រូវតែលូកដៃចូលជួយដើម្បីទប់ស្កាត់កុំឱ្យមានការបន្តចោទប្រកាន់និងចាប់សមាជិកគណបក្សប្រឆាំងតទៅទៀត។ ប៉ុន្តែលោក សម រង្ស៊ី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសុខចិត្តជួបចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅគ្រប់ពេលនិងគ្មានលក្ខខណ្ឌដើម្បីធ្វើឱ្យស្ថានការណ៍វិលមករកភាពធម្មតាវិញ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន