លោក សម រង្ស៊ី៖ បក្សកាន់អំណាចអាងអាវុធតែមើលស្រាលកម្លាំងពលរដ្ឋ
ប្រធានគណបក្សសង្គ្រោះជាតិ សម រង្ស៊ី ប្តេជ្ញាមិនផ្លាស់ប្តូរគោលជំហរក្នុងការតតាំងជាមួយនឹងគណបក្សប្រជាជនកម្ពុជាទេ បើទោះបីជាបក្សកាន់អំណាចនេះអាងមានអាវុធក៏ដោយ។ លោកសម រង្ស៊ីដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសបញ្ជាក់ថាគណបក្សកាន់អំណាចមើលស្រាលដល់កម្លាំងតស៊ូរបស់ពលរដ្ឋព្រោះការធ្វើបាបលើអ្នកនយោបាយប្រឆាំងមិនបានធ្វើឱ្យបាក់ស្មារតីអ្នកគាំទ្ររបស់ពួកគេទេ។ សូមលោកអ្នកទស្សនាសេចក្តីដកស្រង់នៃបទសម្ភាសរវាងលោកម៉ែន គឹមសេង ជាមួយនឹងលោកសម រង្ស៊ីដូចតទៅ៖