ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពី​ជន​ភៀសខ្លួន​វៀតណាម​ក្លាយ​ជា​សហគ្រិន​ហើយ​ទៅ​បោះ​ទុន​ក្នុង​ប្រទេស​កំណើត​ខ្លួន​វិញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គ្រួសារ​របស់​លោក David Duong ត្រូវ​បាន​គេ​សង្គ្រោះ​នៅ​សមុទ្រ បន្ទាប់ពី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​តាម​ទូក​តូច​មួយ​នៅ​ទី​បញ្ចប់​នៃ​សង្គ្រាម​វៀតណាម។ បន្ទាប់​ពី​ចំណាយ​ពេល​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន ពួកគេ​បាន​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​យក​ទ្រព្យ​សម្បត្តិ​តាម​ខ្លួន​ទាល់​តែ​សោះ តែ​ពួកគេ​មើល​ឃើញ​ឱកាស​រក​ប្រាក់ ខណៈ​ពេល​ដែល​អ្នក​ដទៃ​មើល​ឃើញ​ត្រឹម​តែ​ជា​សំរាម។ សព្វថ្ងៃ​នេះ អាជីវកម្ម​អេតចាយ​នៅ​រដ្ឋ​កាលីហ្វញ៉ា​របស់​លោក​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាមេរិក ហើយ​ជួល​មនុស្ស​រាប់​រយ​នាក់​ឲ្យ​ធ្វើ​ការ។ លោក Jim Randle រាយការណ៍​អំពី​រឿង​នេះ​ពីក្រុង​ Oakland រដ្ឋកាលីហ្វញ៉ា ។ នាង ហឿន សុភ័ក្រ្ត ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG