ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ក្រុម​ហ៊ុន​ Apple នៅ​តែ​អាច​ច្នៃ​ប្រឌិត​អ្វី​ដែល​ថ្មី​ឬ​យ៉ាង​ណា?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណេញ​ច្រើន​បំផុត​របស់​ពិភពលោក​ទើប​តែ​ធ្លាក់​តម្លៃ​របស់​ខ្លួន​កាល​ពី​ចុង​ខែមេសា នៅ​ពេល​ដែល​ក្រុមហ៊ុន​ Apple ដែល​មាន​ស្នាក់ការ​នៅ​រដ្ឋ​ California បាន​រាយការណ៍​មក​ថា​ ការ​លក់​ទូរស័ព្ទ​ iPhone របស់​ខ្លួន​មាន​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ ១៣ឆ្នាំ​មក​នេះ។ លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បាន​ស្តី​បន្ទោស​ទៅ​លើ​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​របស់​ចិន​ដែល​បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ Apple ធ្លាក់​ចុះ​ខ្សោយ​ជាង​មុន​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ថ្លែង​ថា​កតា្ត​ផ្សេងៗ​ទៀត​ដែល​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​នេះ​ រួម​មាន​ទាំង​ការ​កើន​ឡើង​នៃ​ភាពសាបរលាប​នៃ​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ទាំងនោះ​ ហើយ​ក៏​ប្រហែល​មក​ពី​កង្វះខាត​នូវ​ផលិតផល​ថ្មីៗ​ផង​ដែរ។ ទោះជា​យ៉ាង​ណា​ក៏ដោយ​វា​មិន​មែន​ជា​អវសាន្ត​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ជាង​កន្លះ​ទ្រីលាន​នោះ​ទេ​ ប៉ុន្តែ​ច្បាស់​ណាស់​ថា វាគឺ​ជា​ក្តីបារម្ភ​មួយ​សម្រាប់​អ្នក​វិនិយោគ​ដែល​បារម្ភ​ថា ក្រុមហ៊ុន​នេះ​ដើរ​ថយក្រោយ។ លោក Mil Arcega ជូន​សេចក្តីរាយការណ៍។ នាង ស្រេង​ លក្ខិណា ជូនសេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG