លោក អូបាម៉ា បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមដោយមានការចូលរួមពីតារាចម្រៀង Rap កញ្ញា Suboi
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររយៈពេល៣ថ្ងៃទៅកាន់ប្រទេសវៀតណាម ជាមួយនឹងការចែករំលែកបទពិសោធន៍និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ជាមួយនឹងយុវជនវៀតណាមដែលបានចូលរួមក្នុងវេទិកាសាធារណៈហៅថា Town Hall នៅក្រុងហូជីមិញកាលពីថ្ងៃពុធកន្លងទៅនេះ។ លោកប្រធានាធិបតីបានលើកឡើងអំពីសិទ្ធិបញ្ចេញមតិ សហគ្រិនភាព និងការគោរពសិទ្ធិពលរដ្ឋ ក្រោយពីបានដកទណ្ឌកម្មនាំចូលគ្រឿងសព្វាវុធដែលសហរដ្ឋអាមេរិកបានដាក់សំពាធលើអតីតសត្រូវរបស់ខ្លួនអស់រយៈពេល៥០ឆ្នាំមកនោះ។ លោកស្រី Cindy Saine អ្នកឆ្លងឆ្លើយព័ត៌មានរបស់ VOA ប្រចាំសេតវិមាន រាយការណ៍ពីទីក្រុងហូជីមិញថា ដំណើរទស្សនកិច្ចនេះមានរឿងជាច្រើនដែលនឹកស្មានមិនដល់។ នាង ហឿន សុភ័ក្ត្រ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន