ក្រុមយុវវ័យវៀតណាមសញ្ជាតិអាមេរិកាំង មានសុទិដ្ឋិនិយមពីដំណើរទស្សនកិច្ចរបស់លោកអូបាម៉ាទៅវៀតណាម
ដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា ទៅប្រទេសវៀតណាមនៅចុងខែនេះ នឹងធ្វើឲ្យលោកក្លាយជាប្រធានាធិបតីទី៣ដែលបានធ្វើដំណើរទៅប្រទេសមួយនេះ ចាប់តាំងពីការធ្វើទស្សនៈកិច្ចរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Bill Clinton ពីឆ្នាំ២០០០មក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលដែលប្រទេសវៀតណាម កំពុងរឹតចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក ដោយសារតែមានការកើនឡើងភាពតានតឹងជាមួយប្រទេសចិន។ ជនជាតិវៀតណាមសញ្ជាតិអាមេរិកាំងជាច្រើនជាពិសេសក្រុមយុវវ័យជំនាន់ក្រោយ មានសុទិដ្ឋិនិយមពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អូបាម៉ា ថា នឹងអាចផ្សះផ្សាទំនាក់ទំនងរវាងអតីតប្រទេសសត្រូវទាំងពីរនេះបាន។ អ្នកស្រី Alizabeth Lee នៃ VOA មានសេចក្តីរាយការណ៍បន្ថែមពីសហគមន៍ដែលមានឈ្មោះថា «Little Saigon» ដែលមានទីតាំងនៅភាគខាងត្បូងទីក្រុង Los Angeles។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន