ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក​ប៉ា ងួនទៀង ថា ​ស្លៀកពាក់​ខ្មៅ​ជា​ជម្រើស​ទាល់​ច្រក​និង​ត្រូវ​តែ​បន្ត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​«ថ្ងៃច័ន្ទ​ពណ៌ខ្មៅ‍»​បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌ខ្មៅ​ទៀត​រហូតទាល់​តែ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤នាក់​ និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ បើ​ទោះបី​ជា​ថ្ងៃ​ទី​មួយ​នៃ​ការ​សម្តែង​មតិ​នេះ​កាលពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ ទទួល​រងការ​បង្រ្កាប​ និង​ចាប់​ឃាត់​ខ្លួន​អ្នក​ចូលរួម​ចំនួន​៨នាក់​ក៏ដោយ។ លោក ​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ ​និង​​លោក ​អ៊ី សារ៉ុម​ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ​ពិសេស​ថា​ យុទ្ធនាការ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ដោយ​សារ​តែ​ក្នុង​ពេល​កន្លង​មក​ពេល​ ប្រជា​ពលរដ្ឋ​រងគ្រោះ​គឺ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជួយ​ការពារ ​ប៉ុន្តែ​ពេល​នេះ​ពួកគាត់​ក្លាយ​ជា​ជន​រងគ្រោះ​វិញ។ ដូច្នេះ​មាន​ការ​ជួយ​ឈឺឆ្អាល​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១០ ឧសភា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG