មន្រ្តីធនាគារកណ្តាលស.រ.អា ទៅទស្សនកិច្ចកម្ពុជា ដើម្បីផ្សព្វផ្សាយវិធីពិនិត្យប្រាក់ដុល្លារថា ពិត ឬ ក្លែងក្លាយ
នាយកនៃកម្មវិធីអប់រំអំពីរូបិយប័ណ្ណស.រ.អា នៃធនាគារកណ្តាលលោក Michael J. Lambert នឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១០ឧសភានេះ ដើម្បីផ្សព្វផ្សាយអំពីវិធីពិនិត្យមើលប្រាក់ដុល្លារពិតប្រាកដ និងអំពីកម្មវិធីអប់រំផ្សេងៗទាក់ទងនឹងរូបិយប័ណ្ណស.រ.អា ជាភាសាអង់គ្លេសនិងភាសាខ្មែរ។ លោក Michael J. Lambert បានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់ VOA ដើម្បីពិភាក្សាអំពីរឿងនេះជាមួយលោក ប៉ូច រាសី នៃ VOA៕