Hello VOA៖ លោកអ៊ូ វីរៈថា គ្រប់គ្នាខ្លាចគុក តែប្រទេសប្រេះឆា និងជូរចត់ក៏គួរឱ្យខ្លាចដែរ
លោក អ៊ូ វីរៈ បានសម្តែងការសោកស្តាយ និងខកចិត្តចំពោះកម្តៅនយោបាយ ដែលចេះតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ លោកថា មិនមានការភ្ញាក់ផ្អើលទាំងស្រុងទេ ដោយសារវាជាយុទ្ធសាស្រ្តដែលគណបក្សនយោបាយប្រើប្រាស់ដើម្បីយកប្រៀបលើគ្នា នៅមុនពេលការបោះឆ្នោតជិតមកដល់ក្នុងពេលខាងមុខប៉ុណ្ណោះ។ លោកបានលើកឡើងដូច្នេះ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ កាលពីថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២ ឧសភា ២០១៦)