ឯកសារគេចពន្ធបែកធ្លាយពីប៉ាណាម៉ាបង្ហាញថា ប្រទេសក្រីក្រខាតបង់ច្រើនជាងគេ
Panama Papers ជាឯកសារសម្ងាត់ជាង១១លាន៥សែនច្បាប់ ដែលបែកធ្លាយពីក្រុមហ៊ុនច្បាប់មួយនៅប្រទេសប៉ាណាម៉ា។ ឯកសារនេះត្រូវបានទម្លាយដោយសហព័ន្ធអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ ឬ ហៅកាត់ថា ICIJ ដែលបានលាតត្រដាងអំពីផ្នែកលាក់កំបាំងមួយនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលនៅទីនោះក្រុមអ្នកមានអំណាចនិងទ្រព្យធននៅទូទាំងពិភពលោក តែងតែយកប្រាក់ទៅលាក់នៅគណនីអនាមិកនៅទីនោះ ឬដើម្បីគេចវេះពីការបង់ពន្ធ។ ថ្វីបើអ្នកខ្លះអះអាងថា ការដាក់ប្រាក់នៅគណនីសម្ងាត់មិនមានអ្វីខុសច្បាប់ក៏ដោយ ក៏អ្នកខ្លះទៀតថា កង្វះខាតតម្លាភាពនិងការត្រួតពិនិត្យនៅប្រទេសជាច្រើនដែលជាកន្លែងសម្រាប់ចៀសវាងការបង់ពន្ធ នាំឲ្យមានការខាតបង់ច្រើនដល់ចំណូលពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលត្រូវការថវិកានេះជាងគេ។ លោក Mil Arcega រាយការណ៍អំពីរឿងនេះ ហើយលោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន