១៩ឆ្នាំបន្ទាប់ពីការវាយប្រហារដោយការគប់គ្រាប់បែកឆ្នាំ១៩៩៧ ក្រុមតំណាងរាស្រ្ត មន្រ្តី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាង១០០នាក់ ប្រារព្ធពិធីបង្សុកូលនៅស្តូបអ្នកបាត់បង់ជិវិតនៃការវាយប្រហារនេះ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធនៃក្រុម«វិរៈបាតុករ»ទាំងនោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនានេះ។ ក្នុងកំឡុងពេលវាយប្រហារនោះ មានមនុស្សយ៉ាងហោចណាស់១៦នាក់ ដែលជាអ្នកគាំទ្រគណបក្សជាតិខ្មែរដែលដឹកនាំដោយលោក សម រង្ស៊ី នាពេលនោះ បានស្លាប់ និងមានមនុស្សជាង១០០នាក់ទៀតបានរងរបួស ក៏ប៉ុន្តែគេនៅតែមិនទាន់ដឹងនៅឡើយថានរណាជាជនដៃដល់នោះទេ៕
កម្រងរូបភាព៖ គណបក្សសង្រ្គោះជាតិរំឭកខួប១៩ឆ្នាំនៃការបាត់បង់ជីវិតរបស់បាតុករអហិង្សាឆ្នាំ១៩៩៧
១៩ឆ្នាំបន្ទាប់ពីការវាយប្រហារដោយការគប់គ្រាប់បែកឆ្នាំ១៩៩៧ ក្រុមតំណាងរាស្រ្ត មន្រ្តី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាង១០០នាក់ ប្រារព្ធពិធីបង្សុកូលនៅស្តូបអ្នកបាត់បង់ជិវិតនៃការវាយប្រហារនេះ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធនៃក្រុម«វិរៈបាតុករ»ទាំងនោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនានេះ។

១
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិម្នាក់ អុជធូបប្រារព្ធពិធីបង្សុកូលនៅស្តូបអ្នកបាត់បង់ជិវិតនៃការវាយប្រហារដោយការគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធដល់ជនរងគ្រោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

២
អាចារ្យជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិម្នាក់ រៀបចំប្រារព្ធពិធីបង្សុកូលនៅស្តូបរបស់អ្នកបាត់បង់ជិវិតនៃការវាយប្រហារដោយការគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធរបស់ជនរងគ្រោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

៣
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិម្នាក់ អុជធូបប្រារព្ធពិធីបង្សុកូលនៅស្តូបអ្នកបាត់បង់ជិវិតនៃការវាយប្រហារដោយការគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធដល់ជនរងគ្រោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

៤
អ្នកស្រី រស់ ម៉ាឡែន អាយុ៧៤ឆ្នាំ ជនរងគ្រោះ ដោយសារការគប់គ្រាប់បែកឆ្នាំ១៩៩៧ មករំឭកវិញ្ញាណកន្ធរបស់ក្រុមបាតុករដែលបានស្លាប់ នៅស្តូបវិញ្ញាណកន្ធនៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

៥
ក្រុមតំណាងរាស្រ្ត និងអ្នកគាំទ្រនៃគណបក្សសង្រ្គោះជាតិប្រារព្ធពិធីបង្សុកូលនៅស្តូបវិញ្ញាណកន្ធ ដើម្បីរំឭកវិញ្ញាណកន្ធនៃអ្នកដែលស្លាប់នៅព្រឹត្តិការណ៍ដោយការគប់គ្រាប់បែក កាលពីឆ្នាំ១៩៩៧ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)