Hello VOA៖ អ្នកវិភាគមើលឃើញប្រសិទ្ធភាពតិចតួចពីការរុះរើគណៈរដ្ឋមន្ត្រី
ការរុះរើគណៈរដ្ឋមន្ត្រី ដែលសភាជាតិគ្រោងនឹងយកមកពិភាក្សាអនុម័តនៅដើមខែមេសាគឺមិនទាន់ដល់ចំណុចដែលពលរដ្ឋចង់បានពិតប្រាកដទេដោយសារតែក្រសួងមួយចំនួនដែលរងការរិះគន់ខ្លាំងបែរជាមិនមានការដោះដូរថ្នាក់ដឹកនាំឡើយ។ នេះបើតាមការលើកឡើងរបស់លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ មីនា ២០១៦)