យន្តហោះ Drone តូចៗអាចជួយឲ្យការព្យាករណ៍ធាតុអាកាសក្នុងតំបន់កាន់តែប្រសើរឡើង (VOA វិទ្យាសាស្ត្រ ៥៧)
យន្តហោះ Drone តូចៗអាចជួយឲ្យការព្យាករណ៍ធាតុអាកាសក្នុងតំបន់កាន់តែប្រសើរឡើង។ បរិយាកាសផែនដីមានស្រទាប់ជាច្រើនហើយការព្យាករណ៍ធាតុអាកាសគឺកាន់តែសុក្រិត ប្រសិនបើគេប្រមូលព័ត៌មានពីច្រើនកន្លែងនិងពីស្រទាប់ទាំងអស់នៃផែនដី។ ដូច្នេះហើយទើបគេមានផ្កាយរណបធាតុអាកាស យន្តហោះ drone ដែលហោះខ្ពស់ និងបាឡុងធាតុអាកាស ដែលសុទ្ធតែហោះក្នុងកម្ពស់ខុសគ្នា។ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Oklahoma State University កំពុងតែបង្កើតយន្តហោះ drone ថ្មីៗ ដែលនឹងជួយឲ្យអ្នកព្យាករណ៍ធាតុអាកាសអាចធ្វើប្រតិបត្តិការក្នុងកម្ពស់ខុសគ្នាបាន ហើយគួរតែបង្កើនគុណភាពនៃការព្យាការណ៍ក្នុងកុំព្យូទ័រដែលតាមដានធាតុអាកាសក្នុងតំបន់។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយខ្ញុំ ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី