Hello VOA៖ អ្នកជំនាញថា ការអប់រំចំណេះតែមួយមុខ មិនអាចលុបបំបាត់អំពើពុករលួយនៅកម្ពុជាបានទេ
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា ការអប់រំតែចំណេះដឹងនិងជំនាញវិជ្ជាជីវៈនៅតាមគ្រឹះស្ថានអប់រំនៅមិនទាន់គ្រប់គ្រាន់ដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសនេះបានទេ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនានេះថា គេចាំបាច់ត្រូវអប់រំអំពីសីលធម៌និងគុណធម៌ ដើម្បីបង្រៀនមនុស្សឲ្យស្អប់ខ្ពើមអំពើពុករលួយតាំងពីតូចៗទៅ។ (សាយ មុន្នី, Hello VOA , វ៉ាស៊ីនតោន/ភ្នំពេញ, ១០ មីនា ២០១៦)