ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បក្ស​កាន់​អំណាច​អាច​ស្តារ​មុខមាត់​បាន​នៅ​២០១៧ តែ​បក្ស​ជំទាស់​ក៏​ចាក់​ឫសមាំ​ជាងមុន​នៅ​ថ្នាក់​មូលដ្ឋាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ពេល​ខាងមុខ ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​មាន​ឱកាស​ស្តារ​មុខមាត់​ឡើងវិញ​បាន​ បន្ទាប់​ពី​បាក់​ស្រុត​យ៉ាងខ្លាំង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដោយ​សារ​តែ​គណបក្ស​នេះ​មាន​ធនធាន​មនុស្ស​ និង​ធនធាន​ហិរញ្ញវត្ថុ​ច្រើន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ។ លោក ​អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ថា​ទន្ទឹម​នឹង​ឱកាស​ដែល​មាន​នេះ​គណបក្ស​កាន់​អំណាច​នេះ​ក៏មានបញ្ហា​ប្រឈម​ដែរ​នោះគឺ​មាន​សារនយោបាយមិន​ជាក់​លាក់​។ លោក​បាន​ផ្តល់​ឧទាហរណ៍​ថា​ ដើម្បី​តទល់​នឹង​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ប្រើ​សារនយោបាយ​ធ្វើការ​កែទម្រង់ ​ប៉ុន្តែ​ថា ការ​កែទម្រង់​កន្លង​មក​ហាក់​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក​ អ៊ូ វីរៈ​ បាន​ប្រមើល​ឃើញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ចាក់​ឫស​កាន់​តែ​រឹងមាំ​ទៀត​នៅ​ថ្នាក់​មូលដ្ឋាន ​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ពេល​ខាង​មុខ​នេះ។ ការណ៍នេះ​ដោយសារ​តែ​មាន​មនុស្ស​កាន់​តែ​ច្រើន​មាន​ទឹក​ចិត្ត​ចូលរួម ហើយ​ថា​ការណ​ដែល​គណបក្ស​ប្រឆាំង​នៅ​បន្ត​រួមគ្នា ​គឺ​ផ្តល់​ជា​ប្រយោជន៍​ច្រើន។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៧ មីនា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG