បទសម្ភាសន៍ VOA ៖ ម្ចាស់ភាពយន្តឯកសារថ្មី«ជំរំ៣២»និយាយពីប្រវត្តិរឿង
- នៅ វណ្ណារិន
- ពិន ស៊ីសុវណ្ណ
នាពេលថ្មីៗនេះ ភាពយន្តឯកសារថ្មីមួយស្ដីពីប្រវត្តិនៃការធ្វើទុក្ខបុកម្នេញនិងការបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរនៅស្រុកមោងឬស្សី ខេត្តបាត់ដំបងក្នុងរបបខ្មែរក្រហម ត្រូវបានផលិតឡើងវិញ។ លោក ឈន ប៉ុនហំ ជាអ្នកផលិតភាពយន្តឯកសារ ដែលមានចំណងជើងថា ជំរំ៣២នេះ។ ភាពយន្តនេះ និយាយពីប្រវត្តិរបស់ប្រជាពលរដ្ឋ និងគ្រួសាររូបលោកនាសម័យខ្មៅងងឹតនោះ។ លោក នៅ វណ្ណារិន នៃ VOA បានសម្ភាសលោក ឈន ប៉ុនហំ អំពីភាពយន្តរបស់លោកនិងស្ថានភាពនៃវិស័យភាពយន្តឯកសារកម្ពុជានាពេលចុងក្រោយនេះ។