Hello VOA៖ អ្នកវិភាគថា អាមេរិកទទួលបាននូវអ្វីដែលខ្លួនចង់បានពីកិច្ចប្រជុំ Sunnylands
អ្នកវិភាគមើលឃើញថា កិច្ចប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិកនៅរមណីយដ្ឋាន Sunnylands នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គឺជាជោគជ័យមួយសម្រាប់សហរដ្ឋអាមេរិកព្រោះប្រទេសមហាអំណាចនេះទទួលបាននូវអ្វីដែលខ្លួនចង់បាន ហើយដែលនឹងកំណត់គោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់អាស៊ីក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ នេះបើតាមការលើកឡើងរបស់លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២២ កុម្ភៈ ២០១៦)