ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ស្វែង​រក​ការវិនិយោគ​ពី​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អឺរ៉ុប


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​ Iran បើក​ចំហ​សម្រាប់​ធ្វើជំនួញ​ហើយ។ នេះ ​ជាសារ​ពី​លោក​ប្រធានាធិបតី​ Hassan Rouhani នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ក្នុង​ទ្វីបអឺរ៉ុប។​ បន្ទាប់​ពី​​ការលប់ចោល​ការ​ដាក់​ទណ្ឌកម្ម​​ដោយ​សារ​កិច្ចព្រមព្រៀង​​រុះ​រើ​កម្មវិធី​បរមាណូ​របស់​ខ្លួន​ប្រទេស​អ៊ីរ៉ង់ បាន​ធ្វើ​សកម្មភាព​ទាក់ទាញ​​​ប្រទេស​ក្រៅ​ដើម្បី​បង្កើន​ឱកាស សេដ្ឋកិច្ច​នៅ​លើដែន​ដី​របស់​ខ្លួន​និងរំដោះខ្លួន​ចេញ​ពី​រយៈពេល​ច្រើន​ឆ្នាំនៃ​ការ​នៅ​ដាច់​ពី​គេ។ ក៏ប៉ុន្តែ លោក​ Mil Arcega រាយ​ការ​ណ៍​ថា ពួក​អ្នកជំនាញ​ការខ្លះ​ខាង​កិច្ចការ​ភូមិភាគ​មជ្ឈឹម​បូព៌ាមិន​រំពឹង​ថា ​ក្រុម​ហ៊ុន​អាមេរិកាំង​នឹង​ចូល​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ លោក ឈឹម សុមេធ ជូន​​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG