បទសម្ភាសន៍ VOA៖ សំឡេងរបស់ស្ត្រីក្នុងឆាកនយោបាយកម្ពុជានៅខ្សោយ
ពលរដ្ឋខ្មែរអាមេរិកាំងមួយរូបបានបោះបង់ការងារជាគ្រូបង្រៀននៅសហរដ្ឋអាមេរិក ហើយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សសង្រ្គោះជាតិ។ លោកស្រីបានជួបប្រទះនូវការប្រកួតប្រជែងក្នុងបរិយាកាសនយោបាយមួយ ដែលសំឡេងប្រឆាំង និងសំឡេងស្រ្តីនៅមិនទាន់ទទួលបានការគោរពច្រើននៅឡើយទេ។ លោក ម៉ែន គឹមសេង នៃ VOA បានជួបសម្ភាសតាមទូរស័ព្ទជាមួយនឹងលោកស្រី ទេព សុធី អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិក្នុងខណៈពេលដែលលោកស្រីមកបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក៕