ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​រដ្ឋ New Hampshire ​គេគ្រប់​គ្នា ​ផ្តោត​លើរដ្ឋ South Carolina


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បន្ទាប់​ពី​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ New Hampshire បេក្ខជន​ប្រធានាធិបតី បាន​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​បោះ​ឆ្នោត​បឋម​បន្ទាប់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​នេះ​នៅ​ក្នុង​រដ្ឋ South Carolina។ ការ​បោះឆ្នោត​ដែល​ហៅ​ថា ការបោះឆ្នោត​នៅ​ក្នុង​តំបន់​ខាង​ត្បូង​លើក​ទី​១ នឹង​ជួយ​ជម្រុះ​ក្រុម​បេក្ខជន​ដែល​មាន​ពីរនាក់ ខាង​គណបក្ស​ប្រជា​ធិបតេយ្យ គ្រាដែល​ក្រុម​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ បាន​កាត់​បន្ថយ​បេក្ខជន​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រដ្ឋ New Hampshire។ ពួក​អ្នកបោះឆ្នោត​រដ្ឋ South Carolina នឹង​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍ពីរ​ជាប់ៗ​គ្នា គឺ​ថ្ងៃ​សៅរ​ទី​២០ ខែ​កុម្ភៈ សម្រាប់​ពួក​គណបក្ស​សាធារណរដ្ឋ​ហើយ​នឹង​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ សម្រាប់​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ។ អ្នកស្រី Zlatica Hokes ​រាយការណ៍​អំពី​រឿង​នេះ។ លោក ​ជឹង ​ប៉ូជីន ​ជូន​សេចក្តី​ប្រែសម្រួល៕​

XS
SM
MD
LG