សកម្មជនទទូចឱ្យដាក់បញ្ហាសិទ្ធិមនុស្សនៅកិច្ចប្រជុំកំពូលអាមេរិកនិងអាស៊ាន
សកម្មជនសិទ្ធិមនុស្សកម្ពុជាមើលឃើញថា កម្ពុជាឈានទៅរកការកំហិតលទ្ធិប្រជាធិបតេយ្យ ការបញ្ចេញមតិ ការជួបជុំនានាតាមរយៈការចេញលិខិតូបករណ៍មួយចំនួន ដែលមានលក្ខណៈរឹតត្បិត ហើយបានទទូចសុំឱ្យដាក់បញ្ចូលរបៀបវារៈពីសិទ្ធិមនុស្សយកមកជជែកពិភាក្សាក្នុងពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជួបជាមួយនឹងមេដឹកនាំអាស៊ាននៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈ នៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វរញ៉ា។ លោក ម៉ែន គឹមសេង នៃ VOA បានជួបសម្ភាសជាមួយនឹងលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សក្នុងពេលដែលលោកស្រីអញ្ជើញមកជួបជាមួយនឹងមន្ត្រីសំខាន់ៗនៃសេតវិមានក្រសួងការបរទេស និងសភាជាតិរបស់សហរដ្ឋអាមេរិក៕