Hello VOA៖ ដើម្បីកែខៃស្ថានភាពពុករលួយ កម្ពុជាត្រូវកែទម្រង់ប្រព័ន្ធតុលាការនិងច្បាប់ប្រឆាំងអំពើពុករលួយ
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា កម្ពុជាចាំបាច់ត្រូវកែទម្រង់ប្រព័ន្ធតុលាការ និងធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ទើបស្ថានភាពនៃអំពើពុករលួយនៅក្នុងប្រទេសនេះ អាចមានភាពល្អប្រសើរឡើងជាងនេះបាន។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ កុម្ភៈ ២០១៦)