ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកលក់រថយន្តបានច្រើនបំផុតក្នុងឆ្នាំ២០១៥
នៅពេលដែលលោកប្រធានាធិបតី Barack Obama បានធ្វើដំណើរទៅទស្សនាការតាំងពិពណ៌រថយន្តអន្តរជាតិរបស់អាមេរិកខាងជើងកាលពីថ្ងៃទី២០ខែមករាកន្លងទៅនេះ លោកបានឃើញលទ្ធផលនៃការរើបឡើងវិញនៃឧស្សាហកម្មរថយន្តរបស់អាមេរិក ដែលមនុស្សមួយចំនួននិយាយថា រដ្ឋបាលរបស់លោកអាចទទួលគុណសម្បត្តិពីការផ្លាស់ប្ដូរមួយនេះ។ ដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកប្រធានាធិបតីទៅកាន់ពិធីតាំងពិពណ៌រថយន្តនេះ បានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមក។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុង Detroit រដ្ឋ Michigan។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន