បក្សប្រឆាំងមានសុទិដ្ឋិនិយមលើការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនៅឆ្នាំ២០១៨
ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី សម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានការផ្លាស់ប្តូរអំណាចប្រកបដោយសន្តិវិធី ហើយមានជំនឿថា គណបក្សរបស់លោកនឹងឈ្នះឆ្នោតក្រោយពីការបោះឆ្នោតឆ្នាំ២០១៨ ដោយសារមានការរៀបចំល្អបូករួមនឹងចរន្តពិភពលោក និងតំបន់ដែលពលរដ្ឋចង់ឃើញក្រុមអ្នកប្រជាធិបតេយ្យពិតប្រាកដឡើងកាន់អំណាចវិញម្តង។ លោកសម រង្ស៊ីក៏បានបញ្ជាក់ថា គណបក្សរបស់លោក និងសកម្មជន នឹងមិនបង្កើតព្រឹត្តិការណ៍ណាដែលនឹងធ្វើឱ្យមានការបែកបាក់ក្នុងសង្គមកម្ពុជាទេ។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោកសម រង្ស៊ី នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦៕