បេក្ខជនប្រធានាធិបតីនាំគ្នាទាក់ទាញអ្នកបោះឆ្នោតនៅរដ្ឋ Iowa
ប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាបថមនៅរដ្ឋ Iowa ដែលជាការចាប់ផ្តើមនៃដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស.រ.អានោះ បេក្ខជនពីគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ កំពុងស្វះស្វែងរកការគាំទ្រពីសំណាក់អ្នកបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោតនៅរដ្ឋ Iowa និង នៅរដ្ឋ New Hampshire ពីរសប្តាហ៍ក្រោយមក អាចបង្ហាញថាតើបេក្ខជនណា មានឱកាសប្រសើរជាងគេ ក្នុងការយកជ័យជំនះ ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។ លោក Donald Trump នៅតែនាំមុខគេខាងគណបក្សសាធារណរដ្ឋ ខណៈដែលលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ កំពុងប្រជែងយ៉ាងខ្លាំងជាមួយលោក Bernie Sanders។ លោកស្រី Zlatica Hoke នៃ VOA រាយការណ៍ថា នៅមានអ្នកនយោបាយម្នាក់ទៀត ដែលកំពុងពិចារណាអំពីការឈរឈ្មោះជាបេក្ខជនប្រធានធិបតីឯករាជ្យ។ លោក ប៉ូច រាសី ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន