Hello VOA៖ ក្រុមតស៊ូមតិថា យន្តការឲ្យមានពាណិជ្ជកម្មស្អាតស្អំនាំផលប្រយោជន៍ដល់កម្ពុជានិងអាស៊ាន
លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ទទូចថា កម្ពុជានិងអាស៊ានគួរត្រូវគិតគូរបញ្ជៀសអំពើពុករលួយ ក្នុងពេលដែលសមាគមអាស៊ាន ចាប់ផ្តើមបើកទីផ្សារពាណិជ្ជកម្មសេរី ដែលមានន័យថា មានលំហូរទំនិញ ពាណិជ្ជកម្ម ការវិនិយោគ ដោយគ្មាន ការបង់ពន្ធ ហើយនឹងការហូរចូលធនធានមនុស្ស និងពលករជំនាញនានាទៅ វិញទៅមកក្នុងតំបន់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥នោះ៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៤ មករា ២០១៦)