Hello VOA៖ ការអនុវត្តកម្មវិធីសុវត្ថិភាពភូមិ-ឃុំ និងការកើនឡើងនៃបទល្មើសប្លន់ក្នុងពេលថ្មីៗនេះ
ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅមិនទាន់បានល្អ ដោយគេឃើញមានករណីប្លន់ប្រដាប់អាវុធជាច្រើនក្នុងពេលថ្មីៗនេះ។ ហើយទំនុកចិត្តរបស់ពលរដ្ឋលើអាជ្ញាធរក៏នៅមិនទាន់មានដែរ ដោយសារតែករណីខ្លះគឺក្រុមអាជ្ញាធរមានជាប់ពាក់ព័ន្ធដោយផ្ទាល់។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងដោះស្រាយ ហើយមន្ត្រីនៅថ្នាក់មូលដ្ឋានខ្លះមានការស្មោះត្រង់ ហ៊ានរាយការណ៍ពីចំណុចអសកម្មក្នុងមូលដ្ឋានរបស់ខ្លួនច្រើនជាងមុន។ នេះបើតាមការលើកឡើងរបស់លោក ឱក សេរី សោភក្តិ៍ អ្នកឯកទេសខាងផ្នែអភិបាលកិច្ចល្អ និងជាអ្នកឯកទេស និងពលរដ្ឋក្នុងកម្មវិធី Hello VOA។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ ធ្នូ ២០១៥)