ប្រវត្តិគ្រួសាររបស់បុរសម្នាក់បានផ្តល់ជាមេរៀនដ៏ក្រៀមក្រំដល់ជនរងគ្រោះក្នុងព្រឹត្តិការណ៍នៅទីក្រុង San Bernardino
ការបាញ់ប្រហារយ៉ាងរង្គាលនៅទីក្រុង San Bernardino រដ្ឋ California ដែលបានសម្លាប់មនុស្ស ១៤នាក់នោះ បានក្រើនរំឮកដល់ការស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក។ យុទ្ធនាការ Brady ក្នុងការទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង រាយការណ៍មកថា ជាមធ្យមមនុស្ស២៩៧នាក់ត្រូវបានបាញ់ជារៀងរាល់ថ្ងៃនៅសហរដ្ឋអាមេរិក ដែលក្នុងនោះមាន ៨៩នាក់បានស្លាប់។ សម្រាប់បុរសម្នាក់ដែលគាំទ្រអ្នកដែលនៅរស់រានមានជីវិតនៅក្នុងសោកនាដកម្មនាពេលថ្មីៗនេះ តួលេខនោះមានន័យលើសពីស្ថិតិទៅទៀត។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីទីក្រុង San Bernardino។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន