ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នានៅក្រៅតុលាការជំនុំជម្រះក្តីមេធាវីសិទ្ធិមនុស្សចិន
ក្រុមអ្នកគាំទ្រលោកមេធាវីការពារសិទ្ធិមនុស្ស Pu Zhiqiangមួយក្រុមតូចបានប្រមូលផ្តុំគ្នា នៅខាងក្រៅតុលាការក្រុងប៉េកាំងនៅថ្ងៃច័ន្ទនេះ បើទោះបីជាមានការបំភិតបំភ័យពីសំណាក់ក្រុមអាជ្ញាធរ ដែលរំខានដល់ក្រុមអ្នកកាសែតនិងរុញច្រានបាតុករនិងមន្ត្រីកាទូតបរទេសក៏ដោយ។ លោកមេធាវី Pu ប្រឈមមុខនឹងការជាប់ពន្ធនាគារ ៨ឆ្នាំ ដោយសារតែសារដែលលោកបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានរិះគន់ទៅលើគណបក្សកុម្មុយនិស្តនិងគោលនយោបាយរបស់គណបក្សនោះ។ លោក Bill Ide នៃ VOA រាយការណ៍បន្ថែមពីទីក្រុងប៉េកាំងអំពី ការជំនុំជម្រះក្តីដ៏ចម្រូងចម្រាសដែលបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមសិទ្ធិមនុស្សនិងរដ្ឋាភិបាលប្រទេសលោកខាងលិច។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន