ជ័យជម្នះគណបក្សប្រឆាំងរបស់មីយ៉ាន់ម៉ាយកឈ្នះលើអត្តសញ្ញាណនយោបាយ
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីខែមុន ដែលធ្វើឲ្យគណបក្សដែលកាន់កាប់ដោយយោធាធ្លាក់ពីតំណែង។ ប៉ុន្តែផ្ទុយទៅនឹងការរំពឹងទុករបស់មនុស្សជាច្រើន គណបក្សរបស់លោកស្រី អង់សាន ស៊ូជីទទួលបានសម្លេងលើសលប់នៅតំបន់ភាគច្រើននៃប្រទេសមីយ៉ាន់ម៉ា ដោយឈ្នះគណបក្សតាមស្រុកនិមួយៗ បើទោះជាគណបក្សទាំងនោះធ្លាប់ទទួលបានការគាំទ្រពីសំណាក់អ្នកបោះឆ្នោតដោយសារអត្តសញ្ញាណរបស់ពួកគេជាយូរណាស់មកហើយក៏ដោយ។ លោក Daniel de Carteret និងលោក Simon Lewis រាយការណ៍ឲ្យ VOA ពីទីក្រុង Hakha។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន