អព្ភូតហេតុកុមារនៅប្រទេស Burkina Faso ដែលបានរួចផុតជីវិតពីគ្រាប់កាំភ្លើង
អព្ភូតហេតុមួយកើតឡើងនៅរដ្ឋធានី វ៉ាហ្គាឌូហ្គូ នៃប្រទេស Burkina Faso។ កាលពីខែកញ្ញាកន្លងទៅនេះ ប្រទេសនេះ បានធ្លាក់ក្នុងស្ថានភាពវឹកវរក្រោយមានការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានស្រ្តីមានផ្ទៃពោះម្នាក់ ឈ្មោះ សាហ្វីយ៉ាទូ វេដ្រាអ៊ូហ្គូ ។ អ្នកស្រីនិងកូនក្នុងផ្ទៃពោះ បានរួចផុតពីការស្លាប់ដែលមិនអាចនឹកស្មានដល់ ទោះជាអ្នកស្រីត្រូវគ្រាប់កាំភ្លើងចំពោះ ក៏ដោយ។ អ្នកស្រីដាក់ឈ្មោះកូនថា Boinzimwende ដែលក្នុងភាសា Mossi មានន័យថា ព្រះជាម្ចាស់ស្ថិតនៅខ្ពស់ជាងអ្វីៗទាំងអស់។ លោក បាហ្គាស៊ី គួរ៉ារាយការណ៍អំពីរឿងនេះ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន