អ្នកបើកបររថយន្ត Trucks រុស្ស៊ីក្នុងទីក្រុងម៉ូស្គូ ធ្វើបាតុកម្ម
ការស្ទះចរាចរណ៍ដ៏ធំមួយ បានកើតមានឡើងកាលពីថ្ងៃទី៤ ខែធ្នូនៅលើផ្លូវនៃទីក្រុងម៉ូស្គូបន្ទាប់ពីប៉ូលីស បានរារាំងជួររថយន្ត Truck ដែលបើកបរក្នុងល្បឿនយឺតដើម្បីតវ៉ាការយកប្រាក់បង់ថ្លៃផ្លូវកើនឡើងទ្វេដង ហើយនឹងការពិន័យខ្ពស់ចំពោះការមិនបង់ប្រាក់នេះ។ ថ្វីបើ មានការរំខានក្នុងរដ្ឋធានីក៏ដោយ ក៏ពលរដ្ឋរុស្ស៊ីធម្មតា បានសំដែងនូវការគាំទ្រដល់សកម្មភាពរបស់ពួកអ្នកបើកបររថយន្ត Truckដែលពួកអ្នកវិភាគ និយាយថា ជាបញ្ហាប្រឈមថ្មីសម្រាប់ពួកអាជ្ញាធរ។លោក Daniel Schearf អ្នកយកព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងម៉ូស្គូ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន